Social News

ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញសាលាបឋមនិងអនុវិទ្យាល័យខ្មែរមួយប្តូទៅជាឈ្មោះចិនវិញ

ថ្មីៗនេះមានការបញ្ចេញមតិនៅលើបណ្តាញសង្គម ក្រោយពីបានឃើញខ្លោងទ្វារសាលាបឋម និងអនុវិទ្យាល័យបិតត្រាំង ដែលមានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រែក្លាយឈ្មោះទៅជា សាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពសីហនុ ជាំងស៊ូ ព្រមទាំងមានអក្សរចិននៅខាងក្រោម។ ជាមួយនឹងការផ្លាស់ប្តូរនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីមិនពេញចិត្តជាខ្លាំង រហូតដល់បានសរសេរសារដែលមានខ្លឹមសារថា៖

 

“ផ្ទះខ្លួនឯងគ្មានបាយអោយកូនហូបផង ហ៊ានទទួលភ្ញៀវមកពេញផ្ទះ មានម្ហូបពេញចាន (សម្លាប់កូនឯងយកមកធ្វើម្ហូបទទួលភ្ញៀវ)។ មានអ្វីខុសគ្នានឹងទឹកដីជាប់ឆ្នេរមួយនេះ ? អ្វីគ្រប់យ៉ាងសុទ្ធតែឡើងថ្លៃ មានលុយជួលបន្ទប់ត្រឹមមួយខែ៥០ដុល្លា អាចនៅបានគ្នា៤នាក់យ៉ាងទូលាយ តែពេលនេះ មាន៥០០ដុល្លា ជួលបន្ទប់នៅគ្នា២នាក់ទាំងចង្អៀត។

ទឹកភ្លើងផ្គត់ផ្គង់មិនគ្រប់ ដាច់ពីថ្ងៃដល់យប់ ដាច់ពីយប់ដល់ថ្ងៃ ព្រោះតែមានភ្ញៀវមកច្រើន ទុកអោយគេប្រើ។ អ្នកមានដីសប្បាយលក់ មានផ្ទះសប្បាយជួល អ្នកមានបន្ទប់ជួលខ្លះ សុខចិត្តចាកចេញពីផ្ទះរបស់ខ្លួន ដើម្បីដាក់ជួលអោយភ្ញៀវយើង។ អ្នកមានអំណាចចាប់ផ្តើមងងឹតមុខ ដេញកូនចៅឯងអោយចេញពីផ្ទះ ពីស្រុកដោយប្រយោល ហាងស្ទើរគ្រប់ទីតាំង ត្រូវបានដូរឈ្មោះ។ មនុស្សគ្រប់វ័យរត់ចូលសាលារៀនអក្សរចិន។ បើអ្វីៗគ្រប់យ៉ាងត្រូវបាត់បង់ កុំយំស្តាយក្រោយ ព្រោះយើងនឹងហើយជាអ្នកបំផ្លាញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Close