Social News

ណុប បាយ៉ារិទ្ធ ៖”សូមជួួយ share ដើម្បីលើកទឹកចិត្តអ្នកបង្កើតម៉ូត អ្នកច្នៃម៉ូត និងជួយផ្សព្វផ្សាយពីសម្លៀកបំពាក់តំណាងជាតិរប់បវរកញ្ញាប្រទេសយើង”

នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឈុតសំលៀកបំពាក់តំណាងជាតិឈ្មោះ “ព្រះរាជាណាចក្រអច្ឆរិយៈ” របស់ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ (Miss Universe Cambodia 2018) រឿន ណាត ត្រូវបានធ្វើការដាក់បង្ហាញឱ្យឃើញជាផ្លូវការ ធ្វើឲ្យមហាជនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណាមិញតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏បានសម្តែងការកោតសរសើរដល់អ្នកច្នៃម៉ូតគឺលោក ថៃ សាន្ត ដោយបានសរសេររៀបរាប់ថា៖ “សូមស្ងើចសរសើរនូវសមត្ថភាព គំនិតច្នៃប្រឌិតនិងការបង្កើតម៉ូតរបស់បងប្រុស ថៃ សាន្ត ដែលមិនត្រឹមតែជាជាងគំនូរ ជាងចម្លាក់ ដ៍ចំណាន ដ៍ល្បីឈ្មោះ ថែមទាំងជាអ្នកបង្កើតម៉ូត និងច្នៃម៉ូតដែលមើលទៅមានភាពប្រណិត ស្អាតគួរអោយចាប់ចិត្ត ចាប់អារម្មណ៍។ សម្លៀកបំពាក់តំណាងជាតិមួយនេះ ពិតជាបានបង្កប់នូវអត្តសញ្ញាណជាតិ បង្កប់នូវការថែរក្សារ និងអភិរក្សនូវទំរង់ក្បាច់ខ្មែរ គ្រឿងអលង្ការខ្មែរតាមរចនាបទខ្មែរនាសម័យដើមដែលជាកេរ្ត៍មរតកដ៍មានតម្លៃមហាសាល បន្សល់មកពីបុព្វបុរស ដូនតាខ្មែរ មកបូកបញ្ចូលគ្នានិងគំនិតច្នៃប្រឌឹតថ្មី ដោយបង្កើតបានជាឈុតសម្លៀកបំពាក់តំណាងជាតិមួយដែលមើលទៅគឺពិតជាអស្ចារ្យគួរជាទីមោទកភាព ដោយមិនសរសើរមិនបាន ។

សូមអោយសម្លៀកបំពាក់តំណាងជាតិនេះទទួលបាននូវការគាំទ្រពីប្រជាជនទូទាំងប្រទេស និងល្បីល្បីល្បាញទូទាំងពិភពលោក និងសូមជូនពរអោយបវរកញ្ញាតំណាងប្រទេសខ្មែរយើងដណ្តើមបានជោគជ័យជូនប្រទេសជាតិរបស់យើង។ សូមជួួយshare ដើម្បីលើកទឹកចិត្តអ្នកបង្កើតម៉ូត អ្នកច្នៃម៉ូត និងជួយផ្សព្វផ្សាយពីសម្លៀកបំពាក់តំណាងជាតិរប់បវរកញ្ញាប្រទេសយើង”។ គួររំលឹកផងដែលថា បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ (Miss Universe 2018) នឹងត្រូវប្រារព្វធ្វើឡើងនៅឯទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៨ ដោយធ្វើការចាក់ផ្សាយនៅលើប៉ុស្តិ៍ Fox ដែលត្រូវនិងវេលាម៉ោងក្នុងស្រុក គឺម៉ោង ៧ ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨៕

 

Leave a Reply

Your email address will not be published. Required fields are marked *

Close